សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២២ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម

0
7

ភ្នំពេញ៖ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យ ផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២២០.០០០ដុល្លារ ជូនដល់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ។

ការ​សព្វ​ព្រះរាជ​ហឫទ័យ ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យនេះ ធ្វើឡើងកាលពីថ្ងៃ​ទី​២៤ វិចិ្ឆកាកន្លងទៅ ក្រោមព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​ព្រះរាជតម្រិៈគោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះ វររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿន​​លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅ របស់ប្រជានុរាស្រ្តមានភាពល្អប្រសើរ ខ្ពង់ខ្ពស់ឧត្តុង្គឧត្តម ។

ព្រះរាជទ្រព្យ ២២ម៉ឺនដុល្លារ ដែលសម្ដេចម៉ែប្រោស​ព្រះ​រាជទាន​ ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម គឺដើម្បីបញ្ចារទិញសម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនថតសួត (X-Ray) រថយន្តគិលានសង្រ្គោះ និងម៉ាស៊ីនអេកូ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺ ប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុង ព្រះរាជាណាចក្រកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here