ហួសចិត្ត! គ្រាន់តែសួរនាំរឿងបាត់មេមាន់ ១ក្បាល បុរសម្នាក់ផ្ទុះកំហឹង វាយបុរសម្នាក់ទៀត រហូតសន្លប់បាត់មាត់បាត់ក

0
12

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ១លើក ឃាត់ខ្លួនជនសង្ស័យម្នាក់ បានប្រព្រឹត្តិសកម្មភាពវាយ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស បែកក្បាលផ្នែកខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) ចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) និងចំលើផ្ទៃមុះ បណ្តាលឲ្យហូរឈាមប និងដួលសន្លប់បាត់ស្មារតី នៅផ្ទះជនរងគ្រោះ។

មន្ត្រីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ជនល្មើសឈ្មោះ ផាន ពិសាល ហៅតុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

ករណីនេះ ជនរងគ្រោះបានបាត់មាន់មេចំនួន ១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅ តុល (ជនល្មើស) អំពីបញ្ហាខ្លួនបាត់មាន់មេ ខណៈនោះជនសង្ស័យក៏មានកំហឹង ហើយជេរប្រមាថ និងវាយបណ្តាលឲ្យរងរបួសដួលសន្លប់តែម្តង។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុង រៀបចំសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here