វិមានឯករាជ្យ នឹងលេចចេញរូបរាងឆាប់ៗនេះ នៅខេត្តកំពង់ចាម

0
9

ភ្នំពេញ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា វិមានឯករាជ្យខេត្តកំពង់ចាមគ្រោង និងចាប់ដំណើរការសាងសង់នាថ្ងៃទី៦ខែធ្នូឆ្នាំ២០២១ នឹងត្រូវសាងសង់ឲ្យរួចរាល់ជាស្ថាពរក្នុងរយៈ ពេលមួយឆ្នាំជាកំហិត។

លោកបានបញ្ជាក់បែបនេះ នោក្នុងកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

គួររំលឹកផងដែរថា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំសាងសង់វិមានឯករាជ្យខេត្តនេះ ដើម្បីរំឭកដល់ថ្ងៃអនុស្សាវរីយ៍៩វិច្ឆិកា ដែលជាថ្ងៃប្រារព្ធទិវាឯករាជ្យជាតិ និងថ្ងៃកំណើតនៃ កងយោធពលខេម រភូមិន្ទ ដោយបានជ្រើសរើសយកទីតាំងសាងសង់ នៅភូមិទី៦សង្កាត់វាលវង់ក្រុងកំពង់ចាម។

ម្យ៉ាងទៀតលោក អភិបាលខេត្តមានបំណងទុកជាសម្បត្តិវប្បធម៌ទេសចរណ៍គឺ សំដៅទៅលើទីក្រុងស្អាត និងប្រវត្តិសាស្រ្តសំដៅទៅលើខួបកំណើតនៃកងយោធពលខេមរភូមិន្ទដែលជាស្នាព្រះហស្ដរបស់ព្រះរមរតនកោដ្ឋព្រះបាទនរោត្ដមសីហនុដែលព្រះអង្គបានដណ្ដើមឯករាជ្យបានពីអាណានិគមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here