កូនប្រុស​មាន​សតិ​មិន​គ្រប់ ​យក​ដំបង​ទីប​វាយ​ឪពុក​បង្កើត ​ផុង​លលាដ៍ក្បាល​ ​ស្លាប់​ភ្លាមៗ

0
11

ភ្នំពេញ៖​ កម្លាំង​នគរបាល​នៃ​ អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ ប្រព្រឹត្ត​នៅ​នៅ​ភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​លំពង់​ ស្រុក​បាទី​ ខេត្តតាកែវ​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២១​និង​០០​នាទី​ ។​

ជន​ដៃដល់​មានឈ្មោះ​ និល​ មន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បាន​យក​ដំបង​ដែក​បំពង់​ទីប ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ និល​ ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​លំពង់​ ស្រុក​បាទី​ខេត្តតាកែវ​ ត្រូវជា​ឪពុក​បង្កើត​ ជា​ច្រើន​ដំបង​ ចំ​ក្បាល​ពីក្រោយ​ បណ្តាល​អោយ​បែក​ផុង​លលាដ៍ក្បាល​ស្លាប់​ (​ជនសង្ស័យ​ជា​មនុស្ស​សតិ​មិន​គ្រប់ ​(​បែក​ថ្នាំ​)​ និង​ស្រវឹងស្រា​)​ ក្រោយ​កើតហេតុ​ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ ។​

​លុះដល់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​វេលា​ម៉ោង​ ៧​និង​៣០​នាទី​ ទើប​កម្លាំង​នគរបាល​ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ និង​វត្ថុ​តាង​ នៅ​ត្រង់​ចំណុច​ព្រៃ​ក្រោយ​ភូមិ​ត្រពាំង​ក្រឡាញ់​ ឃុំ​លំពង់​ ស្រុក​បាទី​ ខេត្តតាកែវ​ នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here