១០ខែ! ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារ

0
7

ភ្នំពេញ៖ រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិង កម្ពុជាមានចំនួន ទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារ មានកំណើន៣៨.៥៦%បើធៀបនឹង រយៈពេលដូចគ្នាកាល ពីឆ្នាំ២០២០។

យោងតាមហ្វេសបុកស្ថានទូតចិនប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមាន ចំនួនប្រមាណ១២២២លានដុល្លារ មានកំណើន៤៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ប្រភពបន្តថា រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញ មានចំនួនប្រហែល ៧៧០៩លានដុល្លារ មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here