អាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រើប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង

0
23

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញនូវសារដោយឆ្លុះបញ្ជាំងអំពី ការឥតសណ្ដាប់ធ្នាប់មួយ របស់ភ្ញៀវទេសចរ ដែលបានទៅកំសាន្ដនៅតាមឆ្នេរសមុទ្រ ដែលបានបោះសំរាមចោលពាសវាលពាសកាល ធ្វើអោយប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរ ដោយលើកឡើងថា អាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រើប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង។

លោកគួច ចំរើន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «អាណិត ដប កំប៉ុង ថង់ … ពេលយកមកទុកដាក់ល្អណាស់ ពេលប្រេីប្រាស់រួច គប់ បោះ ផ្ដេសផ្ដាស គ្រប់ទីកន្លែង។ វេទនាអ្នករើស។
រីករាយឆ្នេរសមុទ្រកម្ពុជា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here