កម្ពុជា បញ្ជាទិញឱសថ៤លានគ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩

0
8

ភ្នំពេញ៖ កម្ពុជាបញ្ជាទិញឱសថ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងវីរុស(Antiviral) ដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤លានគ្រាប់។ នេះបើយោងតាម ហ្វេសបុករបស់TYDA-គ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្ដេចតេជោ។

ការបញ្ជាទិញនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ដែលជាឱសថប្រឆាំងវីរុស (Antiviral)ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់ និងដាក់ឱ្យប្រើប្រាស់នៅតាមមន្ទីរពេទ្យរដ្ឋ ព្រមទាំងចែកចាយដល់វិស័យឯកជន រួមមាន ឱសថស្ថាន និងគ្លីនិកឯកជនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here