ស្ថានទូត ជួយសម្រួលពលរដ្ឋខ្មែរ១៣នាក់ នៅប្រទេសម៉ាឡេស៊ី ឲ្យត្រឡប់មកកម្ពុជាវិញ

0
9

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូយសម្របសម្រួលពលរដ្ឋខ្មែរសរុបចំនួន១៣នាក់ ក្នុងនោះមានកុមារចំនួន៨នាក់ដែលបានអនុវត្តទោសរួចរាល់នៅមន្ទីរឃុំឃាំង Kemayan រដ្ឋ Pahang ត្រូវបញ្ជូនត្រឡប់ទៅកម្ពុជាវិញ។

យោងតាមហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន១៣នាក់ត្រូវបញ្ជូន តាមរយៈជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១៖០៥នាទីព្រឹក ហើយនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វេលាម៉ោង០៥៖៣៥នាទីល្ងាច៕

LEAVE A REPLY

Please enter your comment!
Please enter your name here