រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី៨ធ្នូ ជាថ្ងៃកាន់ព្រះមរណទុក្ខ សម្ដេចក្រុមព្រះ ខណៈព្រះសពនឹងយាងដង្ហែ មកកម្ពុជានៅថ្ងៃស្អែកនេះ

0
11

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្ដីពី ការចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធព្រះសព សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុម ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និង ជាអតីតប្រធានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា ខណៈព្រះសពនឹងយាងដង្ហែ មកកម្ពុជានៅថ្ងៃស្អែកនេះ។

នៅក្នុងសារាចរ ណែនាំរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា បានចេញប្រកាសសម្រេចយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូ បក្ការៈដ៏ធំធេង នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាង ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមរំលឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here