កម្ពុជាលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលមកកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា “ដោយបានទទួលការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី អូមីក្រុង (B.1.1.529) ក្រសួងសុខាភិបាលសម្រេចលុបចោលការហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក (Botswana,Eswatini, Lesotho, Mozambique, Namibia, South Africa, Zimbabwe, Malawi, Angola, និង Zambia) ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០នោះ ក្នុងអំឡុងពេល៣សប្តាហ៍មុន ធ្វើដំណើរចូលប្រទេសកម្ពុជា”។

 

LEAVE A REPLY

Please enter your comment!
Please enter your name here