ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ថ្មី ដើម្បីផ្ទេរអ្នកជំងឺពីស្ដាតអូឡាំពិក ត្រៀមប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៦ ឆ្នាំ២០២១នេះ សម្ដេចតេជោ មានប្រសាសន៍ថា “នៅយ៉ាងយូរបំផុត ត្រឹមដំណាច់ខែ១២នេះ ត្រូវបញ្ចប់ការខ្ចីទីកន្លែងឯកជនផ្សេងៗសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ត្រូវសិក្សាបង្កើតមណ្ឌលព្យាបាលអ្នកជំងឺកូវីដនេះ នៅរាជធានីភ្នំពេញ”៕