អគារទីស្តីការក្រសួងការពារជាតិថ្មី មានលក្ខណៈពិសេសអាចឲ្យឧទ្ធម្ភាគចក្រ ចុះចតលើដំបូលបាន

0
11

ភ្នំពេញ៖ អគារទីស្តីការថ្មីរបស់ក្រសួងការពារជាតិ ដែលធ្វើការសាងសង់រួចរាល់ស្ទើរទាំងស្រុង មានលក្ខណៈពិសេសដោយអាចឲ្យឧទ្ធម្ភាគចក្រចុះចតលើដំបូលបាន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា “នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំពិតជាមានមោទនភាព និងសប្បាយរីករាយរួមជាមួយ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ព្រមទាំងនាយទាហានជំនាញ បានចុះពិនិត្យការចុះចតយន្តហោះ ឧទ្ធម្ភាគចក្រប្រភេទ Z-9 លើដំបូលអគារទីស្តីការក្រសួងការពារជាតិថ្មី ប្រកបដោយជោគជ័យ និងសុវត្ថិភាព”។

សូមជម្រាបថា អគារទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានសាងសង់រួចរាល់ និងគ្រោងសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here