រដ្ឋបាលជលផល អំពាវនាវពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ រួសរាន់ព្រោះត្រីចាប់ផ្ដើមត្រូវ

0
10

ភ្នំពេញ៖ រដ្ឋបាលជលផល ជូនដំណឹងដល់ពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរួសរាន់មកទិញត្រីនៅតាមផ្សារត្រីនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដោយសារក្នុងពេលខ្នើតប៉ុន្មានថ្ងៃនេះអ្នកនេសាទរកបានត្រីយ៉ាងច្រើន។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលបានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ បន្ទាប់ពីបានអង្កេតតាមដានកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាប រដ្ឋបាលបាលជលផលក៏ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើន ចាប់ពីខែមិគសិរនេះរហូដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ជាមួយគ្នានោះរដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមេត្តា ជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបាន ដោយរលូនតាមការគួរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here