មន្ត្រីជំនាញដកហូត​ទំនិញខូចគុណភាព ដែលដាក់លក់លើទីផ្សារ

0
6

ភ្នំពេញ៖ មន្ត្រីក.ប.ប. បន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ​ ខេត្តតាកែវ និងរាជធានីភ្នំពេញ​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខូចគុណភាព​ ទំនិញក្លែងក្លាយ​(  មានសារធាតុគីមីហាមឃាត់ )ឬទំនិញគ្មានស្លាកសញ្ញាត្រឹមត្រូវនៅលើទីផ្សារ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព​ចំនួន ២៩១គីឡូក្រាម ដែលត្រូវបានដាក់ លក់លើទីផ្សារ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុ កដើម្បីកម្ទេចចោល។

ជាមួយគ្នានោះ​ មន្ត្រីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍​ និងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ ទំនិញមិនអនុលោមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here