ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៍ បាន គូសបញ្ជាក់ថា ក្នុងឱកាស ថ្ងៃ ឈប់សម្រាក ព្រះរាជ ពិធី គ្រង ព្រះ បរម រាជសម្បត្តិ របស់ ព្រះមហាក្សត្រ និង ថ្ងៃទី ១ នៃ ព្រះរាជ ពិធីបុណ្យ អុំ ទុក បណ្ដែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក មាន ភ្ញៀវទេសចរ ជាង ២០ ម៉ឺន នាក់ ដើរលេង កម្សាន្ដ នៅ ទូទាំងប្រទេស ក្នុងនោះ ខេត្ដ សៀមរាប ទទួលបាន ភ្ញៀវ ច្រើនជាងគេ ឈរ លំដាប់ លេខ ១ បន្ទាប់មក គឺ ខេត្ដ កំពត ។ នេះ បើ យោងតាម ក្រសួងទេសចរណ៍។
លោកថោង ខុន បានឱ្យដឹង កាលពី ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ នេះ ថា ក្នុង រយៈពេល ពីរ ថ្ងៃ កន្លងមកនេះ គឺ ថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ផ្ទៃក្នុង ដែល រួមមាន ប្រជាពលរដ្ឋ ខ្មែរ និង ភ្ញៀវ បរទេស ផ្ទៃក្នុង ដែល បាន ដើរ កម្សាន្ត សរុប មាន ២០៧ ០១២ នាក់ ក្នុងនោះ ភ្ញៀវ ជាតិ មាន ចំនួន ២០៣ ៦២៣ នាក់ និង ភ្ញៀវ បរទេស ផ្ទៃក្នុង មាន ចំនួន ៣ ៣៨៩ នាក់។
លោក រដ្ឋមន្ដ្រី បានកត់សម្គាល់ ឃើញថា ដោយ ពុំ មានការ ប្រារព្ធ ពិធី អុំទូក ផ្លូវការ នៅ រាជធានី ភ្នំពេញ ហើយ តាម បណ្តា ខេត្ត ក៏ មិនមាន ការរៀបចំ ពិធីបុណ្យ អុំទូក ដូច រាល់ ឆ្នាំ និង អាស្រ័យ ដោយ បញ្ហា ទឹកជំនន់ ចំនួន ភ្ញៀវទេសចរ ផ្ទែ ក្នុង មានការ ថយចុះ ធៀប ឆ្នាំមុន ។ ជាមួយគ្នានេះដែរ បញ្ហា ទឹកជំនន់ ក៏បាន ធ្វើឱ្យ ការដើរ កម្សាន្ត ទៅ គោលដៅ ទេសចរណ៍ មួយចំនួន មានការ លំបាក ដូច នៅ តំបន់ ពាយព្យ ( រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង ពោធិ៍សាត់ ) ទទួលបាន ភ្ញៀវ ត្រឹម ប្រមាណ ១៣ ៣៧៤ នាក់ ស្មើ តែ ប្រមាណ ៦,៤៦ ភាគរយ នៃ ភ្ញៀវ សរុប ខណៈដែល តំបន់ឆ្នេរ សមុទ្រ ដែល ធ្លាប់មាន ភ្ញៀវ ទៅ កម្សាន្ត ច្រើន ក៏ ទទួលភ្ញៀវ បានត្រឹមតែ ប្រមាណ ៥៣ ១៦៧ នាក់ ស្មើនឹង ប្រមាណ ២៥,៦៣ ភាគរយ នៃ ភ្ញៀវ សរុប។
សូមបញ្ជាក់ ផងដែរ ថា សម្រាប់ គោលដៅ ទេសចរណ៍ សំខាន់ៗ មួយចំនួន ដែល ភ្ញៀវទេសចរ ទៅ កម្សាន្ដ នោះ រួមមាន ខេត្តសៀមរាប ទទួលបាន ភ្ញៀវ ចំនួន ៥៨ ៧៩៧ នាក់ ខេត្តកំពត ទទួលបាន ភ្ញៀវ ចំនួន ២០ ៧៧២ នាក់ ខេត្ត ព្រះសីហនុ ទទួលបាន ភ្ញៀវ ចំនួន ១៨ ៩២០ នាក់ ខេត្តកណ្តាល ទទួលបាន ភ្ញៀវ ចំនួន ១៤ ៥៧៥ នាក់ ខេត្តកំពង់ស្ពឺ ទទួលបាន ភ្ញៀវ ចំនួន ១១ ៩៤៨ នាក់ ខេត្តកោះកុង ទទួលបាន ភ្ញៀវ ចំនួន ៨ ៩៦៦ នាក់ ខេត្តតាកែវ ទទួលបាន ភ្ញៀវ ចំនួន ៨ ៦៣៨ នាក់ ខេត្តមណ្ឌលគិរី ទទួលបាន ភ្ញៀវ ចំនួន ៧ ៧១៨ នាក់ ខេត្តបាត់ដំបង ទទួលបាន ភ្ញៀវ ចំនួន ៧ ៦៨២ នាក់ រាជធានី ភ្នំពេញ ទទួលបាន ភ្ញៀវ ចំនួន ៧ ៤២៩ នាក់ ។
តែ ទោះបី យ៉ាងណាក្ដី ឯកឧត្ដម ថោង ខុន បានបញ្ជាក់ បន្ថែមថា ខេត្តសៀមរាប នៅតែ ជា គោលដៅ ពេញនិយម ដោយបាន ទាក់ទាញ ភ្ញៀវទេសចរ បាន ប្រមាណ ២៨,៤០ ភាគរយ នៃ ភ្ញៀវ សរុប ដែល ភាគច្រើន បាន ទៅ ទស្សនា តំបន់ រមណីយដ្ឋាន និង សហគមន៍ នានា ក្នុង ខេត្ត ដូចជា តំបន់ ប្រាសាទអង្គរវត្ត ឧទ្យាន ជាតិ ភ្នំ គូលែន សហគមន៍ ព្រៃ ទឹក ជប់ ខ្នារ ពោធិ៍ សហគមន៍ ត្រាវ កុដិ សហគមន៍ បឹង ឈូក បន្ទាយស្រី រមណីយដ្ឋាន ភូមិ វប្បធម៌ កម្ពុជា ជាដើម ។
បើតាម ការលើកឡើងរ បស់ ឯកឧត្តម ថោង ខុន ពាក់ព័ន្ធ ការទប់ស្កាត់ ការរីក រាលដាល ជំងឺ កូ វីដ -១៩ ក្រសួងទេសចរណ៍ បាន ដាក់ចេញ សារាចរ ណែនាំ មួយ កាលពី ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ឱ្យ មន្ទីរ ទេសចរណ៍ រាជធានី – ខេត្ត និង គ្រប់ គោលដៅ ទេសចរណ៍ ទាំងអស់ ពង្រឹង ការ អនុវត្តតាម ប្រសាសន៍ ក្រើនរម្លឹក របស់ សម្តេច តេ ជោ នាយករដ្ឋមន្ដ្រី ការណែនាំ របស់ ក្រសួងសុខាភិបាល និង វិធាន សុវត្ថិភាព ទេសចរណ៍ ដោយ ត្រូវ សហការ យ៉ាង ជិតស្និទ្ធ ជាមួយ គណៈបញ្ជាការ ឯកភាព រាជធានី – ខេត្ត៕