បុរសម្នាក់ កាប់សម្លាប់ស្ត្រីម៉េម៉ាយម្នាក់ ព្រោះខឹងនាងបដិសេធស្នេហា

0
14

ភ្នំពេញ៖ ជនជាប់ចោទម្នាក់ ត្រូវបានតុលាការខេត្តតាកែវ កាត់ទោសដាក់គុកកំណត់ ៣០ឆ្នាំ ជាប់ពាក់ព័ន្ធការ ឃាតកម្ម ដោយយកកំាបិតបុ័ងតោកាប់ប្រហារទៅលើស្ត្រីមេម៉ាយកូនពីរម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ស្ថិតនៅភូមិពោធិ័, ឃុំស្លា, ស្រុកសំរោង ខេត្តតាកែវ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។

ជនជាប់ចោទរូបនេះ មានឈ្មោះ សែម ហាក់ឡី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាជាងកាត់សក់ មានទីលំនៅ ភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ចំណែកឯ ជនរងគ្រោះមានឈ្មោះហឿន សុខុន ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជាស្រីមេម៉ាយកូនពីរ មានមុខរបរ លក់ចាប់ហ៊ួយ មានទីលំនៅ នៅក្នុងភូមិ-ឃុំ-ស្រុក និង ខេត្តជាមួយនឹងជនជាប់ចោទ។

ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់៣០ឆ្នាំ និង បង្គាប់អោយសងសំណង ជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២០លានរៀល ។តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការខេត្តតាកែវ មកកាន់ សាលាឧទ្ទរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ហាក់ឡី ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកមុន» តាមបញ្ញត្តិមាត្រា២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩។ ជនជាប់ចោទ ឈ្មោះ សែម ហាក់ឡី បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះមែន នៅថ្ងៃកើតហេតុនោះមែន។

ហាក់ឡី បាននិយាយថា មូលហេតុ គឺ ដោយសារតែខ្លួន ធ្លាប់តាមស្រលាញ់ជនរងគ្រោះ ជាយូរមកហើយតែនាង បដិសេធ នូវ សេចក្តីស្នេហារបស់ខ្លួន ដោយសារតែ នាងបានដឹងថា គាត់បានប្រើប្រាស់គ្រឿងញៀន។

ជនជាប់ចោទបាននិយាយទៀតថា មិនតែប៉ុណ្ណោះ ជនរងគ្រោះ ធ្លាប់បានត្មេះតេះដៀលខ្លួនថា “អាជក់ថ្នាំងញៀន” ឬ “អាបែកថ្នាំ” ទៀតផង នៅពេលដែល តាមស្រលាញ់ និង និយាយសាសង ទៅកាន់ជនគ្រោះ នៅពេលបាន ជួបមុខគ្នា។ ជនជាប់ចោទឈ្មោះ សែម ហាក់ឡីបានសំណូមពរដល់ ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ បន្ធួរបន្ថាយទោស ដល់រូបគាត់ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here