ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃ

0
9

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចទូរស័ព្ទដៃខណៈម្ចាស់ទូរស័ព្ទរវល់លេងបាល់ទះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលើតុហាងលក់អីវ៉ាន់ក្នុងតារាងបាល់ទះ ផ្លូវបេតុង ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួនបានមាន ១-ឈ្មោះ ជឿន ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន) , ២-ឈ្មោះ គ្រីស រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ចាប វណ្ណធី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់តារាបាល់ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ០១គ្រឿងរបស់ជនរងគ្រោះដែលដាក់ទុកនៅលើតុហើយរវល់ទៅលេងបាល់ទះប៉ុន្តែត្រូវម្ចាស់ឃើញទាន់ក៏ឃាត់ខ្លួនយកទៅប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុកមានទូរស័ព្ទដៃអាយហ្វូន១១ប្រូ១គ្រឿងប្រគល់ឱ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FI-8845 របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here