TYDA ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអប់រំសុខភាព បញ្ជ្រាបការយល់ដឹងពី សុខភាពរស់ប្រចាំថ្ងៃ បន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង

0
44

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) សហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាព ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពី សុខភាពរស់ប្រចាំថ្ងៃ បន្ទាប់ពីគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងចែកឃីត ដល់សហគមន៍ក្រីក្រ ចំនួន ១ កន្លែងគឺ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ សរុប ៣២០ខ្នងផ្ទះ។

នៅក្នុងយុទ្ធនាការនេះ ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តចំនួន ៦៥នាក់ បានចុះអប់រំសុខភាព ដូចជាជំងឺរាគរូស ជំងឺគ្រុនឈាម និងវិធីបង្ការជំងឺផ្សេងៗ ដល់សហគមន៍ក្រីក្រ ក្រោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង និងបានចែកឱសថសម្រាប់ជំងឺរាគរូស ឈឺក្បាល គ្រុនក្តៅ ចំនួន ៣២០កញ្ចប់ និង អង្ករចំនួន ១០ គីឡូក្រាម ក្នុងមួយគ្រួសារ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាព ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here