ភ្នំពេញ៖ កាលពីវេលាម៉ោង១៨:៤៥នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ស្ថិតត្រង់ចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា តាមបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគិ្គសនី ហើយបានធ្វើឲ្យខូចខាតឆេះផ្ទះថ្ម បេតុងប្រក់ស័ង្កសី ទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ និងឆេះខូចខាតសម្ភារៈក្នុង:ឃ្លាំង ស្តុកទុកបម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្ម ទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន០១ឃ្លាំង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
នៅវេលាម៉ោង២០:០០នាទីយប់ ថ្ងៃដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រើប្រាស់ទឹកអស់ ២៥ឡាន ស្មើរនឹង១០០ម៉ែត្រគូប៕


