ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ការប្រឡងសញ្ញាបត្រទុតិយភូមិសម្រាប់ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១នេះ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់ ក្នុងនោះចែកមណ្ឌលសំណេរ ២០៤មណ្ឌល ត្រូវជា៤ ៦១៦បន្ទប់ និងមណ្ឌលកំណែមាន ១០មណ្ឌល នៅរាជធានីភ្នំពេញ ។
តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នាថ្ងៃ២០ធ្នូនេះបានឲ្យដឹងថា សម្រាប់គណៈ មេប្រយោគ និងគណៈកម្មការនានា ចំនួន ៣១ ៤៣២នាក់ ។ ចំពោះការបិទបញ្ជីឈ្មោះ បេក្ខជនប្រឡងធ្វើឡើង ២ដង ។ លើកទី១នាថ្ងៃ២០ ធ្នូនេះ តែម្តង និងលើកទី២ នាថ្ងៃ២៦ ធ្នូ ។ បេក្ខជនទាំងអស់ត្រូវមកវាស់កំដៅ ពិនិត្យសុខភាព និងទទួលយកស្ទីកឃ័រកម្តៅ ធម្មតានៅមុនថ្ងៃប្រឡងមួយថ្ងៃ ។ ចំពោះបេក្ខជនប៉ះពាល់ ជាមួយអ្នកវិជ្ជមានកូវីដ នឹងស្ថិតកក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ត្រូវធ្វើស្វ័យប្រកាសយ៉ាងតិច មួយថ្ងៃមុនដំណើរការសំណេរ ។
ជាមួយគ្នានោះក្រសួងក៏បានពង្រឹង កិច្ចសហការជាមួយក្រសួង-ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ សហព័ន្ធសហភាពយុវជនកម្ពុជា អគ្គិសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/12/74-1.jpg?resize=682%2C1024&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2021/12/75-1.jpg?resize=692%2C1024&ssl=1)