ក្មេងប្រុសម្នាក់រអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់

0
14

បាត់ដំបង៖ ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូល ទឹកស្រះបណ្ដាលឲ្យស្លាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង១០នាទី នៅចំនុចក្រុមទី៦ ភូមិក្តុលក្រោម ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ អៀម ហុន ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរធ្វើស្រែ ដែលត្រូវជាយាយបង្កើតបំភ្លឺថា ជនរងគ្រោៈឈ្មោះ យឿយ លីណា (ហៅ យ៉ាង) ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ នៅថ្ងៃកើតហេតុ ខ្លួនបានអង្គុយមើលចៅម្នាក់ទៀតនៅតូបលក់ដូរខាងមុខផ្ទះចំងាយ ០៦ម៉ែត្រ ដោយទុកឲ្យ ចៅប្រុសឈ្មោះ យឿយ លីណា នៅអង្គុយលេងលើអង្រឹងក្រោមផ្ទះម្នាក់ឯង រយៈពេលប្រហែល ១០នាទីខ្លួនបានមើលពីក្នុងតូបទៅមិនឃើញចៅនៅក្នុងអង្រឹងក៏ដើរទៅមើលមិនឃើញហើយប្រាប់មីងបង្កើតរបស់ចៅប្រុសខ្ញុំអោយជួយដើររក (ម្តាយបង្កើតរបស់ចៅទៅរកស៊ីនៅប្រទេសថៃទុកអោយខ្លួនជាជីដូនមើលថែ) ខ្លួននាំគ្នាដើររកនៅម្តុំស្រះទឹកខាងក្រោយផ្ទះក៏ឃើញទ្រនាប់ជើងចៅនៅក្បែរស្រះទឹក ហើយមានស្នាមដានជើងរអិលនៅមាត់ស្រះ ក៏ចុះរាវទើបឃើញចៅលង់ទឹកស្លាប់នាំគ្នាស្រង់យកមកផ្ទះ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយ លោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើ ជនគ្រោះឈ្មោះ យឿយ លីណា ពិតជាលង់ទឹកស្រះស្លាប់ ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here