ពលរដ្ឋនៅជាយដែនក្នុងភូមិអូរចំបក់ ទទួលបានអគ្គិសនីប្រើប្រាស់ តាមការស្នើសុំ

0
8

បាត់ដំបង៖ ប្រជាពលរដ្ឋជាង ៥០គ្រួសារដែលរស់នៅក្នុងភូមិអូរចំបក់ ឃុំត្រាង ស្រុកកម្រៀង ខេត្ដបាត់ដំបង ទទួលអគ្គិសនីប្រើប្រាស់ ក្រោយពីធ្លាប់សំនូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ និងអគ្គិសនីកម្ពុជាខេត្ដបាត់ដំបង ជួយដោះស្រាយ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរចំបក់បានថ្លែងឲ្យថា ក្រុមហ៊ុនបានអូសទម្លាក់ខ្សែរភ្លើងដើម្បី តភ្ជាប់ចូលផ្ទះពលរដ្ឋ បណ្ដើៗ ហើយ ខណ:មានផ្ទះពលរដ្ឋមួយចំនួនពុំទាន់បានតភ្ជាប់ដោយសារតែម្ចាស់ កំពុងប្រកបរបររកស៊ី នៅប្រទេសថៃ និងមានខ្លះទៀតរងចាំប្រមូលផលកសិកម្មរួចរាល់ទើបមានថវិកាតភ្ជាប់ប្រើប្រាស់។

ប្រជាពលរដ្ឋទាំងអស់ជាង ៥០គ្រួសារបានថ្លែងអំណរអគុណដល់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរ ដែលតែងតែយកចិត្ដទុកដាក់នូវផលវិបាករបស់ពលរដ្ឋ តែងតែចាំជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ជាក់ស្ដែងបានជួយដោះស្រាយបញ្ហាអគ្គិសនីដល់ពលរដ្ឋជាង ៥០គ្រួសារនេះ ហើយក៏អរគុណទៅកាន់ ក្រុមហ៊ុនរបស់លោក ស៊ីន ឃីម ដែលបានផ្ដល់សេវាអគ្គិសនីជូនពលរដ្ឋប្រើប្រាស់។

គួឱ្យដឹងថា កាលពីកន្លងទៅ ពលរដ្ឋប្រមាណ៥០គ្រួសាររស់នៅក្នុង ភូមិអូរចំបក់ ឃុំត្រាង ស្រុកកម្រៀង ខេត្ដបាត់ដំបងបានស្នើរឱ្យអាជ្ញាធរ និងអគ្គិសនីកម្ពុជាក្នុងខេត្ដបាត់ដំបង ជួយដោះស្រាយបញ្ហាគ្មាន អគ្គិសនីប្រើប្រាស់ ខណ:អ្នករស់នៅភូមិមួយចំនួននៅក្នុងភូមិជាមួយគ្នាមានភ្លើងប្រើប្រាស់គ្រប់គ្រាន់។

លោក ទ្រី សុខឃឿន មេភូមិអូរចំបក់បានថ្លែងឱ្យដឹងថា លោកតែងតែទទួលបានសំណើរ ពីប្រជាពលរដ្ឋ ជាញឹកញាប់ពិតមែន ហើយលោកបានខិតខំស្វះស្វែងស្នើរទាំងផ្ទាល់ម៉ាត់ក្នុងកិច្ចប្រជុំ និងដាក់ស្នើរទៅកាន់ ថ្នាក់លើផងដែរតែមិនមានការឆ្លើយតប អ្វីល្អសោះចំពោះបញ្ហាអគ្គិសនីនេះ។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ដបាត់ដំបងកាលពី ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថាកន្លងទៅ ខេត្ដបាត់ដំបងប្រើប្រាស់អគ្គិសនីអស់ប្រមាណ ១០មេហ្គាវ៉ាត់ ប៉ុន្តែបច្ចុប្បន្នការប្រើប្រាស់កើនឡើងពី៦០ ទៅ៧០មេហ្គាវ៉ាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here