យុវជនម្នាក់ ខូចចិត្តគេមិនស្រលាញ់ ផឹកស្រាស្រវឹងរត់ទៅចងកសម្លាប់ខ្លួន

0
8

បាត់ដំបង៖ យុវជនម្នាក់ ខូចចិត្តរងគេមិនស្រលាញ់បានរត់ទៅចងកនឹងដើមឈើសម្លាប់ខ្លួន​។ ករណីនេះបានកើត ឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចខាងកើតបឹងនរា ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ភាព សុខុម ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះគិតខ្លី ទៅចងកសម្លាប់ខ្លួន នោះដោយសារខូចចិត្តនឹងគេមិនស្រឡាញ់នៅថ្ងៃកើតហេតុបានផឹកស្រាស្រវឹងជោគជាំទើបរត់ទៅចងកនឹងដើមឈើតែម្តង។

ឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះឈ្មោះ ភាព សុខុម សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here