មន្ត្រីជំនាញ ដុតកំទេចចោលកាក​សំណល់​មី​ អាល់កុល​ក្លែងក្លាយ​ និង​ទំនិញ​ខូចគុណភាព​ជាង​៦​តោន​

0
8

​បន្ទាយ​មាន​ជ័យ​៖​ កាក​សំណល់​មី​ អាល់កុល​ក្លែងក្លាយ​ និង​ទំនិញ​ខូចគុណភាព​ជាង​៦​តោន​ ត្រូវ​បាន​មន្ត្រី​សាខា​ ក​.​ប​.​ប​.​ ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ថ្ងៃ​២២ ខែ​ធ្នូ​​ ឆ្នាំ២០២១។​

ទំនិញ​ទាំងអស់​មាន​ទំងន់​សរុប​ចំនួន​៦,៤០៥​ គីឡូក្រាម​ ក្នុង​នោះ​កាក​សំណល់​កម្ទេច​មី​ ២,១២៥​គីឡូក្រាម​,​ ស្រា​បៀរ​សឹ​ង្ហ​ហួសការ​បរិច្ឆេទ​ទំងន់​៦៨១​គីឡូក្រាម​ ,​ ស្រា​បៀរ​ប៊ូ​ឌូ​ស័​រ​ទំងន់​១៨២​គីឡូក្រាម​ ,​ ភេសជ្ជៈ​អា​ដេ​ ហួសការ​បរិច្ឆេទ​ ទំងន់​១៨២​គីឡូក្រាម​ ,​ អាល់កុល​ក្លែងក្លាយ​ទំងន់​២,២៩១​គីឡូក្រាម​ (​ស្មើ​៧១​ពី​ដុ​ង​),​ ភេសជ្ជៈ​កូកាកូឡា​ ទឹកក្រូច​ ដប​ចម្រុះ​ និង​ទំនិញ​ខូចគុណភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ និង​វិធានការ​ពី​អគ្គនាយកដ្ឋាន​ (​ក​.​ប​.​ប​)​ មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បង្ក្រាប​និង​ដកហូត​ទំនិញ​ខូចគុណភាព​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​ បង្ក្រាប​និង​ដកហូត​បាន​ចំនួន​៦,៤០៥​ គីឡូក្រាម​  ។​ ក្រោយ​ពី​បង្ក្រាប​ និង​ដកហូត​រួច​មក​ បាន​សុំ​គោលការណ៍​ឯកឧត្តម​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​ អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ដុត​កម្ទេច​ចោល​ ។​

​លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ក៏​បាន​បញ្ជាក់​ថា​៖​ រាល់​ទំនិញ​ខូច​គុណ​ភាណ​ដែល​មន្ត្រី​ជំនាញ​បង្ក្រាប​ដកហូត​បាន​នៅ​ចុងឆ្នាំ​២០២១​នេះ​ ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​តាម​នីតិវិធី​ និង​ករណី​ម្ចាស់​ស្ថានីយ៍​ប្រេង​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​ថា​ មាន​លក់​សាំង​មិន​គ្រប់​លី​ត្រ​ ដូច​ជា​លក់​សាំង​១០០​លី​ត្រ​បាន​ត្រឹមតែ​៩០​លី​ត្រ​ បាញ់​តែ​ខ្យល់​ចូល​ ជា​បទល្មើស​មួយ​ដែល​ត្រូវ​តែ​មាន​វិធានការ​ និង​អ្នកលក់​ទំនិញ​ខូចគុណភាព​ មិន​ត្រូវ​ដាក់​លក់​កម្ទេច​មី​កញ្ចប់​តូចៗ​ ដែល​ជា​កាក​សំណល់​មី​ បោស​ប្រមូល​យក​មក​វិច​ខ្ចប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ ជា​ពិសេស​កុមារ​តូចៗ​ ដែល​នៅ​តាម​សាលារៀន​ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here