អាជ្ញាធរជាតិអប្សរា ជួសជុលក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលរងការខូចខាតធ្ងន់ធ្ងរ

0
8

ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលសង្រ្គោះក្បាច់ចម្លាក់នានា នៅប្រាសាទភ្នំក្រោម ដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មប្រាសាទ មានការពុកផុយ របេះធ្លាក់ ពិសេសនៅរដូវវស្សា។

បើតាមអាជ្ញាធរជាតិអប្សរាការជួសជុលដែលចាប់ដំណើរការពីដើមខែធ្នូឆ្នាំ២០២១មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ ចម្លាក់មួយចំនួនដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំអោយខូចខាតបន្តទៀត។ ដោយប្រើ ប្រភេទកាវពិសេសម្យ៉ាង បាញ់បញ្ចូលក្នុងសាច់ថ្មដែលពុកផុយ ឱ្យមានភាពរឹងមាំឡើងវិញ។

គម្រោងនេះត្រូវប្រើពេលយ៉ាងហោចក៏៣ខែដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ខែកុម្ភៈឆ្នាំ២០២២ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here