នាយករដ្ឋមន្ត្រី ពន្យារពេលការចូលនិវត្តន៍របស់លោក គុណ ញឹម រហូតដល់ឆ្នាំ២០២៥

0
11

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចពន្យារ ការចូលនិវត្តន៍ របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជា អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ។

ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះសម្តេចតេជោ បញ្ជាក់ថា “ អ្នកដែលចង់រត់ការយកតំណែងលោក គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ព្យារការចូលនិវត្តន៍រហូតដល់ ឆ្នាំ២០២៥ លោក គុណ ញឹម មិនទាន់ចាស់នោះទេ គឺមានកម្លាំង និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំស្ថាប័នគយដែលជាស្ថាប័នដ៏សំខាន់ ក្នុងការប្រមូលចំណូលជាតិ”។

សូមជម្រាបថា លោក គុណ ញឹម ត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៤ ជំនួសលោក ប៉ែន ស៉ីម៉ន ដែលចូលនិវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here