មុខសញ្ញាប្លន់ទ្រព្យសម្បត្តិ អ្នកលក់ឡេ​អ៊ាន​ សៀវម៉ី​ ម្នាក់​ទៀតត្រូវបានចាប់ខ្លួន​នៅ​ស្រុកមោងឫស្សី

0
15

ខេត្តបាត់ដំបង៖ ជនសង្ស័យដែលជាមុខសញ្ញា ប្លន់ទ្រព្យសម្បត្តិ អ្នកលក់ឡេ​ ឈ្មោះ អ៊ាន​ សៀវម៉ី​ ម្នាក់​ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន​។ ការចាប់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០​២១វេលាម៉ោង ១៣ និង ០០ នាទី ស្ថិតនៅចំ​ណុច​ចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌​ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូប​នេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់​ អ្នកលក់ឡេ​ អ៊ាន​សៀវម៉ី​ ​កាលពីថ្ងៃ១៩ខែ​ធ្នូ ឆ្នាំ២០២១ នោលសង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ហើយរត់គេចខ្លួនពីការតាម​ប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ​ មកដល់ទឹកដីខេត្តបាត់​ដំ​បង។

តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា​ មុខសញ្ញាឈ្មោះនេត​ ផៃមុនី​ រូប​នេះហើយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមាន​កាន់ក្រដាស់ដីកាក្លែងក្លាយផង​ចូលធ្វើសកម្មភាព​នៅថ្ងៃកើតហេតុនោះ​ ក្រោម​កិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ​ សុខ​សុវណ្ណវឌ្ឍនាសាប៊ុង​ ហៅ​ វីល្លៀមគ័ង​ William Guang។

នៅក្រោយពេលឃាត់ខ្លួ​នជនសង្ស័យត្រូវបាន​ប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅ​ថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៣ និង៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here