អតីតបេក្ខជន Cambodian Idol នាង ប្រាក់ សុគន្ធ ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍

0
11

ភ្នំពេញ៖ អតីតបេក្ខជន Cambodian Idol គឺលោក នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេង ដោយបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកពីក្រោយ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០២១ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

យោងតាមហ្វេសប៊ុករបស់ពិធីករលោក ប៉ែន ចំរ៉ុងបានបង្ហោះសារដ៏សោកសៅថា “ស្លុតចិត្តណាស់ប្អូនអើយ ជាមនុស្សស្លូតបូតមិនដែលចេះមានបញ្ហានឹងអ្នកណាទេ ចេះគោរពគេឯងរួសរាយណាស់ ហើយគ្នាឡើងមកពី ប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទម្រាំបានប៉ុណ្ណឹង តែបែរជាមកជួបរឿងអកុសលបែបនេះ សូមកុសលផលបុណ្យដែលបានសាងជួយដល់វិញ្ញាណ ក្ខន្ធប្អូនទៅកាន់សុគតិភព”។

គួរបញ្ជាក់ថា នាង ប្រាក់ សុគន្ធ មានវ័យ២៥ឆ្នាំ ដែលកាលពីអំឡុងឆ្នាំ ២០១៦ តារាចម្រៀងរូបនេះនិងប្អូនស្រីកញ្ញា នាង គន្ធា ដែលគ្រានោះទើបនឹងមានវ័យ១៦ឆ្នាំ បានលើកយកបទចម្រៀង បានយ៉ាងពីរោះមកចូលរួម ប្រកួតក្នុង កម្មវិធីCambodian Idol រដូវកាលទី២ ពិសេសគឺកញ្ញា នាង គន្ធា បានលើកយកបទដ៏កម្សត់មួយ គឺបទ«ម៉ែ»យកមក ច្រៀងរហូតធ្វើឲ្យគណៈកម្មការទាំង៤រូប និងទស្សនិជនជាច្រើនទប់ទឹកភ្នែកមិនបាន ព្រោះសំឡេងនិងសាច់រឿងបាន ចាក់ដោតដល់បេះដូងអ្នកស្តាប់យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here