បាក់​ឌុប! ​បេក្ខជន​ណាដែល​ក្តៅខ្លួន ត្រូវ​​ប្រឡង​ដាច់ដោយឡែក​​

0
10

ភ្នំពេញ​៖ ខណៈការប្រឡងបាក់ឌុបនិងខិតជិតចូលមកដល់ ចំពោះបេក្ខជន ណាក្តៅខ្លួន និង​ពិនិត្យឃើញ វិជ្ជមាន​ជម្ងឺ​កូ​វីដ​-១៩​ ​អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​ដដែល ពោលគឺ​គ្រាន់តែ​ដាក់​ពួកគាត់​ឲ្យ​ប្រឡង​ដាច់ដោយឡែក​​។​

នេះគឺជា​ការបញ្ជាក់​ពី​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងការ​ប្រឡង​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ និង​២៨ ធ្នូ​ខាងមុខនេះ​។​

លោក​នួន ផា​រ័ត្ន បាន​​លើកឡើងថា សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​គឺ​អនុវត្ត មិន​ខុសពី​ឆ្នាំមុន​នោះទេ​​ប៉ុន្តែ​អ្វីដែល​ខុសប្លែក​គឺ​ដោយសារ​ឆ្នាំនេះ​មាន​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ការប្រឡង​គឺ​ស្ថិតនៅ ក្នុង​កិច្ចការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ជំរុញ​ឲ្យ កងកម្លាំង​ប៉ូលិស​, កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​រៀបចំ​​សណ្ដាប់ធ្នាប់​ទាំង​ក្នុង និង​ក្រៅ​បរិវេណ​សាលារៀន​ឲ្យ​បានល្អ​ប្រសើរ ជៀសវាង​ឲ្យ​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ ។

លោក​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន និង​កីឡា ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការប្រឡង​នេះ​ទទួលបាន​នូវ​ភាពជោគជ័យ​ បន្ថែម​ពីនេះ​ត្រូវបង្កើត​ឲ្យ​មាន​គណៈកម្មការ​ទីបញ្ជាការ​ស្រាល​មួយ ដើម្បី​ទទួល​ព័ត៌មាន​ក៏ដូចជា​ធ្វើ​អន្តរាគមន៍ ទៅលើ​អ្វី​ផ្សេងៗ​ដែល​កើតមាន និង​ធ្វើ​ការហាម​ដាច់ខាត​ចំពោះ​ការបើក​អាជីវកម្ម​នៅក្បែរ​សាលា​ពាក់ព័ន្ធ​នឹង​ការថត​ចម្លង​ឯកសារ​នានា​។​

សូមរំលឹកថា សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ចាប់ផ្ដើម​ប្រឡង​នៅ​ថ្ងៃ​ចន្ទ ទី​២៧ និង​២៨ ធ្នូ ឆ្នាំ​២០២១ នៅ​មណ្ឌល​ប្រលង​ចំនួន ២៨ មណ្ឌល មាន​៨៤០​បន្ទប់ និង​មាន​បេក្ខជន​ប្រលង​ចំនួន​២០៧.២៥៤​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here