រយៈពេល១០ខែ ឆ្នាំ២០២០ គ្រឹះស្ថានអង្គរ រកចំណូលបានជាង១៨លានដុល្លារ

0
140

ភ្នំពេញ៖ គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា នៅរយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរបានអោយដឹងថា ទាំងចំនួនភ្ញៀវទេសចរ និងចំណូលបានពីការលក់សំបុត្រ បានធ្លាក់ចុះជាង៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។

ថវិកាដែលប្រមូលបានពីការលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរនេះ ត្រូវបានរំលែកសម្រាប់ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៧៩៦ ៩៧០ដុល្លារ។

ដោយឡែកសម្រាប់ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៩៣ ៥៩៨ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here