មេប៉ូលិសខេត្តព្រះសីហនុ ស្នើពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ករណីជនជាតិចិន វាយកាប់គ្នា នៅម្តុំតោពីរ

0
17

ភ្នំពេញ៖ កាលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ក្រោយពីឃើញការបន្តបង្ហោះ និងផ្សាយចែកចាយនូវព័ត៍មានជនជាតិចិន វាយកាប់គ្នារវាងជនជាតិចិនដូចគ្នា ស្ថិតក្នុងសង្កាត់លេខ៤ ម្តុំតោពីរ ឥតឈប់ឈរ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការទទូចស្នើរសុំ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅ បណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេសប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ សូមកុំមានការភ្ញាក់ផ្អើល លើករណីខាងលើ ដោយហេតុថាករណីនេះ បានកើតឡើង នៅវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់បន្ថែមទៀតថា គណៈបញ្ជារការឯកភាពខេត្តព្រះសីហនុបានដឹកនាំកងកម្លាំងសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយ កងរាជអាវុធហត្ថខេត្តចុះបង្រ្កាបភ្លាម និងឃាត់ខ្លួនបានចំនួន០៣នាក់ ខណៈ នោះ ដែរ ខាងកម្លាំងកងរាជអាវុធហត្ថខេត្តបានធ្វើការ តាមនិតិវិធីច្បាប់ រួចរាល់ តាំងពីយប់ថ្ងៃទី២៧នោះមកម្លេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here