ក្រសួងរ៉ែ ប្រកាសប្ដូរទីតាំងថ្មីទៅកាន់មហាវិថីព្រះនរោត្ដម

0
9

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានចេញសេក្ដីប្រកាសស្ដីពីការផ្លាស់ប្ដូរទីតាំងចាស់នៃទីស្ដីការក្រសួង ទៅកាន់ទីតាំងថ្មីនៅមហាវិថីព្រះនរោត្ដម នាថ្ងៃទី៧ ខែមករា ខាងមុខនេះ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល នឹងធ្វើការផ្លាស់ប្ដូរទីតាំងពីអគារលេខ ៧៩-៨៩ ផ្លូវប៉ាស្ទ័រ(៥១) សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មី ដែលស្ថិតនៅអគារលេខ១ មហាវិថីព្រះនរោត្ដម សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២តទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here