បុរសម្នាក់ស្លាប់ក្រោមផ្លែកំបិតសាំម៉ូរ៉ៃ របស់ជនសង្ស័យ៣នាក់ នៅក្នុងមណ្ឌលចត្តាឡីស័ក

0
10

បាត់ដំបង៖ បុរសម្នាក់ត្រូវបានជនសង្ស័យ ៣នាក់ធ្វើសកម្មភាពយកកាំបិតសាំម៉ូរ៉ៃ និងកូនកាំបិតកាប់ ចាក់បណ្ដាលឱ្យរងរបួសចំហៀងខាងឆ្វេង និងស្មាចំហៀងខាងឆ្វេងចំនួន ៤កន្លែងធ្ងន់ធ្ងរ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុក្នុងមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន ខេត្ដបាត់ដំបង។ នេហបើយោងតាមនគរបាលជាតិ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១:៣៨នាទី នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ត្រង់ចំណុច មណ្ឌលចត្តាឡីស័ក (រោងចក្រម្សៅមី) ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។

ជនសដ្ស័យទាំង៣នាក់មានឈ្មោះ៖ ១.ឈ្មោះ លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិអូបេង ឃុំមេសេរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម (រត់គេចខ្លួន)។ ២. ឈ្មោះ ទិន ស៊ីញៀន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង (រត់គេចខ្លួន)។ ៣. ឈ្មោះ ម៉ៅ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្ដបាត់ំបង ត្រូវបានសម្ថកិច្ចឃាត់ខ្លួន ។

ចំណែកកជនរងគ្រោះមានឈ្មោះ ជេ ជាក់ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ ត្រូវរបួសធ្ងន់ស្លាប់នឹងកន្លែង(មណ្ឌលចត្តាឡីស័កស្រុកសំពៅលូន)។

ដោយអនុវត្ដតាមយោបល់ដឹកនាំលោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋានគរបាលខេត្ដបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ករណីនេះមានប្រភពនៅកន្លែងកើតហេតុបានបង្ហើបប្រាប់ថា មុនពេលកើតហេតុ មានយុវជនមួយក្រុម បានជួបជុំប្រមូលផ្ដុំគ្នាផឹកស៊ី ហើយក៏បានទាស់សម្ដីគ្នាដែលត្រូវបានគេដឹងថាដោយសារភ្លើងប្រច័ណ្ឌស្រ្តីម្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កជាមួយគ្នា។

ប្រភពបានបន្ថែមថា ដោយសារក្លែមសម្ដីមិនត្រូវគ្នា ភាគីទាំងសងខាងក៏បានបបួលគ្នា វ៉ៃគ្នានៅក្នុងអគារគ្នាមនុស្សស្នាក់នៅហើយក៏ឈានទៅដល់ ការទាញកំបិតសាំម៉ូរ៉ៃកាប់ភាគីម្ខាងទៀតរងរបួសស្លាប់តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here