បង្ក្រាប​សង្វៀន​ជល់​មាន់នៅ​ស្រុក​ចំការលើ​ ​ឃាត់ខ្លួន​មនុស្ស​បាន​៤​នាក់

0
8

កំពង់ចាម​៖​ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់តាំង​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​)​ នៅ​ចំណុច​ក្នុង​ចំការ​ស្វាយចន្ទី​ ស្ថិត​នៅ​ភូមិ​ច្រ​ណោ​ម​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ ។​

​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​ និង​០០​នាទី​ កម្លាំង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ និង​ដកហូត​ម៉ូតូ​៤​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​

​ករណី​នេះ​ កម្លាំង​បាន​បញ្ជូន​ទាំង​មនុស្ស​និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here