បាត់ដំបង៖ នគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារចុះធ្វើកិច្ចសន្យាអប់រំកន្លែងលួចលេងល្បែងស៊ីសង (ជល់មាន់) មួយកន្លែងឱ្យបញ្ឈប់លេងចាប់ពីថ្ងៃនេះតទៅដែលទីតាំងនោះមានម្ចាស់ឈ្មោះធុច វុត ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ការចុះធ្វើកិច្ចសន្យានេះបានធ្វើឡើង នៅថ្ងៃទី៥ខែមករាឆ្នាំ ២០២២ ម៉ោង ៨ និង ៣០ នាទី ស្ថិតនៅចំណុចព្រៃពពេលក្រុមទី៣ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងនោះនគរបាលបានដកហូតវត្ថុតាងរួមមាន៖ សង្វៀនចំនួន១, តង់កៅស៊ូគ្របពីលើសង្វៀនចំនួន១, ឆ្នាំងដាំទឹកក្តៅចំនួន១, កៅអីជ័រចំនួន៣កៅអី៕