នគរបាល​ស្រុក​មោងឫស្សី ​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ​លើនារីអាយុ២២ឆ្នាំ តែមិនបានសម្រេច

0
9

បាត់ដំបង​៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​កំពុង​សម្រាក​នៅ​កន្លែងធ្វើការ​ តែ​មិន​បាន​សម្រេច​ ។​

ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០០​និង​១៦​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ក្រុម​ទី​១​ ភូមិ​ដុប​ក្រសាំង​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

ជនសង្ស័យ​ឈ្មោះ​ សុ​ន​ វិសាល​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់​ ឃុំ​ភ្នំ​តូច​ ស្រុក​ មង្គលបុរី​ ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​សកម្មភាព​យក​ទួ​ឡឺ​វី​ស​មួល​វី​ស​ជញ្ជាំង​កុង​ផ្លា​កេ​រួច​យកដៃ​ឆ្កឹះ​គន្លឹះទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​ឈ្មោះ​ ឈ​.​វ​ម​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្ពង់​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ (​បច្ចុប្បន្ន​ស្នាក់​នៅ​ធ្វើការ​កន្លែង​កើតហេតុ​ខាងលើ​)​ តែ​ត្រូវ​ជន​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​ទាន់​នឹង​ស្រែក​អោយ​គេ​ជួយ​ ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​របស់​ខ្លួន​វិញ​ ។​

​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃតូច​ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ ជា​អធិការ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ដើម្បី​សាកសួរ​ ។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​មាន​បំណង​ប្រព្រឹត្តិ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ តែ​មិន​បាន​សម្រេច​។​

​បច្ចុប្បន្នកម្លាំង​នគរបាល​ជំនាញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here