បង្ក្រាប​ ករណី​​លេងល្បែង​ស៊ីសង​ជល់​មាន់ នៅស្រុក​កោះសូទិន​ ឃាត់ខ្លួន​មនុស្ស​១២​នាក់​

0
10

​កំពង់ចាម​៖ ​នគរបាល​ខេត្តកំពង់ចាម​ ​បានចុះ​បង្ក្រាប​ករណី​ បើក​និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់​)​ នៅ​ចំណុច​ក្រោម​ដើម​គរ​ ស្ថិត​នៅ​ភូមិ​ទី​៧​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​ទី​៧​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​០០​នាទី​ ឃាត់ខ្លួន​មនុស្ស​ចំនួន​១២​នាក់​ ។​

​សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់​រួម​មាន​៖​

១.​ឈ្មោះ​ មាន​ ប៊ុ​ន​ថា​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ស្វាយ​កណ្តាល​ ឃុំ​ស្វាយ​សាច់​ភ្នំ​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​

២.​ឈ្មោះ​ ឌឹ​ម​ គឹ​ម​សឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ទី​១៤​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៣.​ឈ្មោះ​ សឿ​ន​ ពិសិដ្ឋ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៤.​ឈ្មោះ​ ម៉ុង​ សុខ​គា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​១០​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៥.​ឈ្មោះ​ ឡាយ​ ហេង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៦.​ឈ្មោះ​ កែវ​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៩​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៧.​ឈ្មោះ​ ហេ​ន​ សុខ​បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​១៤​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ ។​

៨.​ឈ្មោះ​ ហ៊​ន​ សម្បត្តិ​ ភេទ​ប្រុស​  អាយុ​៤៤​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៥​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​  ខេត្តកំពង់ចាម​ ។​

៩.​ឈ្មោះ​ វិ​ន​ ប៊ូ​លី​ន​ ភេទ​ប្រុស​  អាយុ​៣១​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៤​ សង្កាត់​អូ​ឡាំ​ពេ​ជ​   ខ​ណ្ឌ័​ចំការមន​  រាជធានី​ភ្នំពេញ​ ។​

១០.​ឈ្មោះ​ ឈួ​ន​ ណេ​ត​ ភេទ​ប្រុស​  អាយុ​៤០​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៧​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​  ខេត្តកំពង់ចាម​ ។​

១១.​ឈ្មោះ​ ស្រ៊ុ​ន​ វា​ថា​ន​ភេទ​ប្រុស​  អាយុ​៤២​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​ទី​៣​ ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​  ខេត្តកំពង់ចាម​ ។​

១២.​ឈ្មោះ​ នួន​ ណា​រិ​ន​ ភេទ​ប្រុស​  អាយុ​៤៣​ឆ្នាំ​ ជាតិខ្មែរ​  រស់នៅ​ភូមិ​កោះ​ចាស់​ ឃុំ​កោះមិត្ត​ ស្រុក​កំពង់សៀម​  ខេត្តកំពង់ចាម​ ។​

ដកហូត​វត្ថុ​តាង​រួម​មាន​៖​ ១-​ម៉ូតូ​ចំនួន​៣៦​គ្រឿង​,​ ២-​ទូរស័ព្ទ​ដៃ​ចំនួន​១១​គ្រឿង​,​ ៣-​មាន់​ងាប់​ចំនួន​០៤​ក្បាល​,​ ៤-​ជ​ញ្ចី​ង​ថ្លឹង​មាន់​ចំនួន​០១,​ ៥-​កន្ត្រក់​ដាក់​មាន់​ចំនួន​០៣,​ ៦-​កញ្ចក់​ឃាំង​មាន់​ចំនួន​០១,​ ៧-​ប្រាក់​រៀល​ចំនួន​១,៣៧០,០០០​រៀល​(​មួយ​លាន​សាមសិប​ប្រាំពីរ​ម៉ឺន​រៀល​),​ ៨-​ប្រាក់​ដុល្លារ​ចំនួន​២៥១០​ដុល្លារ​ (​ពីរ​ពាន់​ប្រាំ​រយ​ដប់​ដុល្លារ​)​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here