ខេត្តកំពង់ស្ពឺ៖ តាមរយៈព័ត័មានដែលបានប្រមូលពីទីផ្សារ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ នេះ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានឈានដល់ការស្រាវជ្រាវរកឃើញនូវទីតាំងផលិត និងចែកចាយអំបិល មួយកន្លែងស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានសង្ស័យថាផលិតអំបិលមិន អនុលោមតាមបទប្បញ្ញតិ្តដែលបានកំណត់។
បន្ទាប់ពីបានធ្វើការវិភាគគុណភាពរួចមកមន្ត្រីជំនាញបានរកឃើញថាអំបិលទាំងនោះមានផ្ទុកនូវជាតិអ៉ីយ៉ូដទាបជាងស្ដង់ដាដែលបានកំណត់។
ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័អន្តរការណ៍ដល់ម្ចាស់ទីតាំងផលិតនោះ និងបានណែនាំឱ្យធ្វើការកែតម្រូវផងដែរ៕




