អាណិត! ក្មេង​ប្រុស​ម្នាក់​ចុះ​លេង​ទឹក​កំពង់​មុខ​ផ្ទះ​ បណ្តាល​ឲ្យ​លង់​ស្លាប់​

0
11

​បាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៩​និង​០០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១៣​ ភូមិ​ព្រែក​ត្រប់​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ វុ​ធ​ ដា​វឺ​ន​ ភេទ​ប្រុស​ អាយុ​១​ឆ្នាំ​៦​ខែ​ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​

តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​រង​គ្រោះ​នេះ​បាន​ចុះ​លេង​ទឹក​កំពង់​មុខ​ផ្ទះ​ក្នុង​អូរ​ព្រែក​ត្រប់​តែ​ម្នាក់ឯង​ ខណៈ​ឪពុក​កំពុង​រវល់​គ្មាន​អ្នក​មើល​ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​តែ​ម្តង​។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​ និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ក្មេង​រង​គ្រោះ​ឈ្មោះ​ វុ​ធ​ ដា​វី​ន​ ពិតជា​លង់ទឹក​អូរ​ព្រែក​ត្រប់​ស្លាប់​ពិតប្រាកដ​មែន​ និង​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here