ក្រសួងបរិស្ថាន៖ អន្ទាក់ជាង៦ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ២០២១

0
7

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនឹងអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១ ៦១១អន្ទាក់ ពីក្នុងតំបន់ការពារធម្ម ជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃ មិនឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បរិមាណអន្ទាក់ដែលបានដោះនៅឆ្នាំ២០២១កន្លងទៅ មានចំនួនកើនឡើង ប្រមាណជាង ២០ភាគរយ ធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០ អន្ទាក់។

អន្ទាក់ទាំងនេះ ជាឃាតកលាក់មុខសម្លាប់សត្វព្រៃ ព្រោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។ អន្ទាក់នៅតែជាការគំរាមកំហែងយ៉ាងខ្លាំងដល់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វជើង ចំពាម ហើយមិនមែនត្រឹមតែកម្ពុជាទេមានបញ្ហាប្រឈមនឹង វត្តមានអន្ទាក់នៅក្នុងតំបន់ ការពារធម្មជាតិ ចំណែកតំបន់អភិរក្សនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ីទ ក៏ទួលរងនូវការគំរាមកំហែង ដោយសារតែអន្ទាក់ ផងដែរ។ អន្ទាក់ជាច្រើនលានត្រូវបានគេដឹងថា បានដាក់នៅក្នុងតំបន់អភិរក្សក្នុងប្រទេសវៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា “កត្តាដែលគំរាមកំហែងខ្លាំងចំពោះសត្វព្រៃ គឺអន្ទាក់ដែល ជាឃាតកលាក់មុខ។ ដោយសារតែសម្ភារសម្រាប់ធ្វើអន្ទាក់មានលក់នៅលើទីផ្សារ និងមានតម្លៃថោក ចំនួនអន្ទាក់ត្រូវបានប៉ាន់ស្មានថា មានការកើនឡើង ហើយនៅអាស៊ីមានអន្ទាក់ប្រមាណជាង ១២លានអន្ទាក់ ត្រូវបានលួចដាក់ក្នុងតំបន់ការពារនៅទូទាំងតំបន់អាស៊ី”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here