ខេត្តត្បូងឃ្មុំ៖ បុរសជាជនជាតិខ្មែរម្នាក់សង្ស័យកំរោលចូលខ្លួន បានទៅវាយបំបាក់ក និងកម្ទេចរូបសំណាក់អ្នកតា «ពោធិ ជ័យ» ។ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យឈ្មោះ សាយ សុខៃ ហៅ ជ្រុន សុខៃ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិកណ្តោលជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បើតាមសេចក្តីរាយការពីពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យអាចកំរោលចូលខ្លួន បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរូបសំណាក អ្នកតា ពោធិ ជ័យ ដោយមិនដឹងមូលហេតុ ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ ចាត់វិធានការជាបន្ទាន់ ចុះទៅឃាត់ខ្លួនជនសង្ស័យ នាំទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕



