មន្ត្រីជំនាញស្ទាក់ចាប់រថយន្តដឹកបង្គា មានសារធាតុគីមីជាង៦តោន

0
8

ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. ប្រចាំខេត្តកំពតនាថ្ងៃទី ១៧ និង១៩ ខែមករា ឆ្នាំ២០២២ បាន ចូលរួមសហការជាមួយស្ថាប័ន​ មានសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតរកឃើញ និងស្ទាក់ចាប់បានរថយន្ត ដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងស្ថិតនៅមាត់ច្រកព្រែកចាកនៃខេត្តកំពត ក្នុងនោះផងដែររថយន្ត​ ២គ្រឿងចាប់បានក្នុងថ្ងៃទី១៧ និង៣គ្រឿងទៀតបន្តរកឃើញ និងចាប់បានក្នុងថ្ងៃទី១៩។

យោងតាមលទ្ធផលជាក់ស្ដែងរថយន្តទាំង ៥គ្រឿងខាងលើត្រូវបានមន្រ្តីជំនាញរកឃើញថាបង្គាចំនួន ៦,២៦៨គីឡូក្រាមមានសារធាតុគីមីដោយចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំងផងដែរ។

ចំពោះបង្គាទាំងអស់ត្រូវបានមន្រ្តីជំនាញដកហូត និងកម្ទេចចោលភ្លាមៗ មិនចាំយូរឡើយ ចំពោះម្ចាស់ទំនិញ ត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន​ ពីមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here