ប៉ះពាល់សុខភាព! មន្រ្តីជំនាញរកឃើញ និងរឹបអូសបង្គាចាក់បញ្ចូលចាហួយជាង១តោន នៅជាប់ព្រំដែនវៀតណាម

0
7

ភ្នំពេញ៖ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត កាលបីយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។

គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។

លទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ​ CMC (ចាហ៊ួយ)​ គីមីហាមឃាត់។ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here