ឈ្លោះគ្នាជាមួយប្រពន្ធ ទាញកាំភ្លើងAKស្វាយបត់ គំរាមដេញប្រពន្ធចេញពីផ្ទះ

0
10

បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈួន វ៉ាន់ថា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ក្នុងករណីប្រើប្រាស់អាវុធខុសច្បាប់ ខណ:ពេលដែលជនសង្ស័យខាងលើ មានជម្លោះជាមួយប្រពន្ធហើយបានយកកាំភ្លើង AK47 ស្វាយបត់១ដើម មានគ្រាប់ចំនួន២០ ដែលបានលាក់ទុកយកមកគំរាមដេញប្រពន្ធចេញពីផ្ទះ ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here