គ្រោះថ្នាក់​ចរាចរណ៍​​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​មា្ន​ក់​ស្លាប់​ និង​នារី​ម្នាក់​រង​របួស​ នៅ​ស្រុក​ភ្នំស្រួច​

0
11

កំពង់ស្ពឺ​៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​មា្ន​ក់​ស្លាប់​ និង​នារី​ម្នាក់​រង​របួល។ កណីនេះបានកើតឡើងនៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨២-៨៣​ ត្រង់​ចំណុច​ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ​ ។​

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ ម៉ាក​នី​សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​ BB-0324​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​)​ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​ទិស​កើត​ ​លុះដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​C125​ បើកបរ​ដោយ​ឈ្មោះ​ រឿ​ន​ សា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ នៅ​ភូមិ​ក្រាំង​ច្រេស​ ឃុំ​គី​រី​វ័​ន្ត​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ឡា​ង​ សីលា​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​ នៅ​ភូមិ​អូរ​កូន​ត្រុំ​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្តាល​ឲ្យ​ឈ្មោះ​ រឿ​ន​ សា​រ៉ា​ន់​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​ឈ្មោះ​ ឡា​ង​ សីលា​ ភេទ​ស្រី​ រង​របួស​ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​បាន​ប្រពៃណី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here