បុរស​ម្នាក់នេះហើយ ដែល​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​

0
9

បាត់ដំបង​៖​ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ បាន​ធ្វើការ​បង្ក្រាប​ករណីបុរសម្នាក់​ធ្វើ​ឲ្យ​ខូ​ខ​ខាត​ដោយ​ចេតនា​ (​ប្រើ​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​)​។

ការបង្ក្រាបនេះបានធ្វើឡើងនៅ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២០:០០​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥​ ក្រុម​ទី​១៨​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល។​

លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍​អោយ​ដឹង​ថា​ ករណី​គប់​កញ្ចក់​រថយន្ត​នេះ​បង្ក​ឡើង​ដោយ​បុរស​ឈ្មោះ​ គឿ​យ​ វ៉ា​ន់​នឿ​ន​ (​ហៅ​ តក់​)​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ បាន​ប្រើប្រាស់​ដុំ​ថ្ម​គ្រវែង​ទៅ​លើ​រថយន្ត​ម៉ា​កវី​ហ្គូ​ ព​ណ៍​ស​ ស៊េរី​ឆ្នាំ​២០១៦​ ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ​ 2B-2424​ បណ្ដាល​ឲ្យ​ស្រាំ​កញ្ចក់​មុខ​ និង​របក​ថ្នាំ​ទ្វារ​ខាង​មុខ​ខាងឆ្វេង​ (​ជនសង្ស័យ​ជា​ជន​មាន​សតិ​មិន​គ្រប់​)​ ។​

ករណី​នេះ​ ជន​ប្រព្រឹត្តិ​បទល្មើស​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here