យុវជន​ម្នាក់​ជា​អ្នកឃ្វាល​ពពែ​ ​ឆ្លង​ចូល​ទឹកដី​ថៃ​ឃើញ​ដែក​បំពង់​ទីប​ លូកដៃ​ចាប់​បណ្ដាល​ឲ្យ​ផ្ទុះ​របួស​ដៃស្ដាំ​

0
9

​បន្ទាយ​មាន​ជ័យ​៖​ ពលរដ្ឋ​ខ្មែរ​ម្នាក់​ជា​អ្នក​គង្វាល​ពពែ បាន​ប្រទះ​ឃើញ​ដែក​បំពង់​ទីប​ ដោយ​ពុំ​ដឹង​ថា​ជា​អ្វី​ ក៏​លូកដៃ​ចាប់​ បណ្ដាល​ឲ្យ​ផ្ទុះ​របួស​ដៃស្ដាំ​ ។​ ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២២​ ក្នុងភូមិ​សាស្ត្រ​ភូមិ​ណ​ង​ម៉ាក​មូ​ន​ ឃុំ​ណ​ង​ម៉ាក​មូ​ន​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​(​ទឹកដី​ថៃ​)​ ទល់មុខ​ភូមិសាស្ត្រ​ភូមិ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​រង​គ្រោះ​ ឈ្មោះ​ ស៊ី​ន​ រិ​ទ្ឋ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ដើរ​ឃ្វាល​សត្វ​ពពែ​ ដោយ​ឆ្លង​ចូល​ទឹកដី​ថៃ​ ពេល​ដើរ​ឃ្វាល​ដល់​ចំណុច​ជិត​ស្ពាន​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ណ​ង​ម៉ាក​មូ​ន​ ឃុំ​ណ​ង​ម៉ាក​មូ​ន​ ស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះ​កែវ​ ទល់មុខ​ភូមិសាស្ត្រ​ ភូមិ​អូរ​បី​ជាន់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ក៏​ប្រទះ​ឃើញ​ដែក​បំពង់​ទីប​ ដោយ​ពុំ​ចាប់អារម្មណ៍​ថា​មាន​អ្វី​នោះ​ទេ​ក៏​លូកដៃ​ចាប់​ បណ្ដាល​ឲ្យ​ផ្ទុះ​របួស​ម្រាម​ដៃស្ដាំ​ ។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​(​ដី​ថ្មី​)​៕

LEAVE A REPLY

Please enter your comment!
Please enter your name here