បើកម៉ូតូ​វ៉ា​ជែងក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​រ៉េ​ចង្កូត​ដួល​ខ្ទាត​​ចូល​​រថយន្ដ​ថៃ ​បណ្តាល​ឲ្យស្លាប់​២​នាក់​

0
11

បាត់ដំបង​៖​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើ​ត​ឡើ​ង​ រវាង​រថយន្ដ​នឹង​ម៉ូតូ​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ នៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅ​ថ្ងៃ​ទី​២៣​ ខែមក​រា​ ឆ្នាំ​២0២២​ នៅ​វេលា​ម៉ោង​១៦​ នឹង​០៥​នាទី​ ត្រង់​ចំណុច​មុខ​ផ្សា​ស្រុក​សំពៅ​លូន​ ស្ថិត​នៅ​ភូមិ​អូរ​ស្ងាត់​  ឃុំ​សន្ដិភាព​  ស្រុក​សំពៅ​លូន​ ខេត្ដបាត់ដំបង​ លើ​ផ្លូវជាតិ​លេខ​ ៥៧​ B។​

លោក​វរសេនីយ៍ទោ​ ទឹម​ វិ​ឆ័​យ​ អធិការ​នគរបាល​ស្រុក​សំពៅ​លូន​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ នេះ​បង្ក​ឡើ​ង​ដោយ​រថយន្ត​ថៃ​សណ្ដោង​រី​ម៉ក​ម៉ាក​ស្គែ​ន​នា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 70​-9203​ ស្លាក​លេខ​សណ្ដោង​ 70-9204​ អ្នក​បើ​កបរ​ មិន​ស្គាល់​អត្ដ​ស​ញ្ញ​ណ​បាន​រត់គេច​ខ្លួន​បាត់​ បាន​បុក​នឹង​ម៉ូតូ​ម៉ាក​ស៊ុ​យ​សុ​គី​ ពណ៌​ស​ អត់​ស្លាក​លេខ​ ដែល​បើ​កបរ​ដោយ​ឈ្មោះ​ ផ​ន​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២0​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ត្រពាំង​ព្រលិត​ ឃុំ​សន្ដិភាព​ ស្រុក​សំពៅ​លូន​ ខេត្ដ​បាត់បង​ (​ស្លាប់​នៅ​នឹង​កន្លែង​កើ​ត​ហេតុ​)​ នឹង​អ្នក​រួម​ដំណើ​រ​១​នាក់​ ទៀត​ឈ្មោះ​ ពេជ្រ​ សុខុម​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​តា​ស្ដា​ ឃុំ​តា​ស្ដា​ ស្រុក​សំពៅ​លូ​ ខេត្ដបាត់ដំបង​ (​ស្លាប់​នៅ​នឹង​កន្លែង​កើ​ត​ហេតុ​)​។​

​ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ និង​វាស់វែង​រួចរាល់​កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខេត្ត​ ឃើញ​ថា​គ្រោះថ្នាក់​ខាង​លើនេះ​ បណ្តាល​មក​ពី​អ្នក​បើកបរ​ម៉ូតូ​ឡើង​វ៉ា​ (​ ជែង​ )​ នឹង​រថយន្ដ​ថៃ​ក្នុង​ដំណើ​រ​ស្រប​ទី​ស​គ្នា​ហើយ​វេ​ចង្កូត​ដួល​ហើយ​ខ្ទាត​ទៅ​ចូល​នឹង​រថយន្ដ​ថៃ​ដែល​ធ្វើដំណើរ​ព្ច្រា​ស់ទិស​គ្នា​។​

ករណី​នេះ​ សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ធ្យោ​បាយ​បង្ក​ទាំង​ពីរ​កម្លាំង​ជំនាញ​ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here