ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ត្រូវបានព្យាបាលជាសះស្បើយ

0
10

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា (Monkeypox) ត្រូវបានព្យាបាលជាសះស្បើយហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនោះទេ គឺត្រូវបន្តដាក់ឲ្យនៅដាច់ដោយឡែកចំនួន៧ថ្ងៃទៀត។

សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ាកើតជំងឺអុតស្វា ឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ២៧ឆ្នាំ បានចេញពីប្រទសថៃមកកាន់កម្ពុជា ហើយត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here