ក្រសួងអប់រំនឹងបិទសាលារៀនជាបណ្ដោះអាសន្នបើមានសិស្សានុសិស្សឆ្លងជំងឺកូវីដ១៩

0
6

ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ប្រសិនបើមានសិស្សានុសិស្សណាម្នាក់កើតជំងឺកូវីដ-១៩ក្នុងឱកាសដាក់ឲ្យដំណើរការបើកសាលារៀនឡើងវិញនៅដំណាក់កាលទី៣នេះក្រសួងនឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធដើម្បីបិទសាលារៀនជាបណ្ដោះអាសន្ន ក្នុងគោលដៅបន្ដទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩។

ក្នុងឱកាសដាក់ឲ្យដំណើរការបើកសាលារៀនឡើងវិញ នៅដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហង់ជួន ណារ៉ុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចាប់តាំងថ្ងៃបិទសាលារៀនបណ្ដោះអាសន្ន កាល ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ក្រសួងបានរៀបចម្ការបង្រៀនតាមអនឡាញ។ ប៉ុន្ដែមានសិស្សខ្លះមានគុណភាព ចំណែកសិស្សខ្លះទៀត មិនមានគុណភាព។
លោករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា «ប្រសិនបើមានករណីកើត(ជំងឺកូវីដ១៩)នៅតាមសាលារៀន យើងនឹងធ្វើការពិភាក្សាជាមួយនឹង ក្រសួងសុខាភិបាល ដើម្បីបិទសាលារៀនមួយ ប៉ុន្ដែយើងពិភាក្សាថា តើយើងបិទមួយក្រុង ឬក៏យ៉ាងម៉េច»។

លោករដ្ឋមន្ដ្រី ក៏បានអំពាវនាវទៅដល់ អាជ្ញាធរ គណ:គ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធមួយចំនួន ទៀត ត្រូវបន្ដអនុវត្តឲ្យបានមឺងម៉ាត់ តាមវិធានការពារសុវត្ថិភាពដែលក្រសួងបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព លើកកម្ពស់ អនាម័យ ជូនសិស្សានុសិស្ស ឲ្យបានត្រឹមត្រូវ ផងដែរ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន២៩២នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស ចំនួន២៨៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺនៅទូទាំងប្រទេស ចំនួន៩នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here